កម្មវិធីOdoo ERP
(ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង
ស្ថាប័ននិងអាជីវកម្ម)
នៅក្នុងស្ថាប័ននិងអាជីវកម្មរបស់អ្នក។
ទម្រង់មុខងារកម្មវិធីរួមបញ្ចូលគ្នាតែមួយនាំមកនូវលក្ខណៈសាមញ្ញនិង
ទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់រាប់លាននាក់។
តើកម្មវិធី Odooផ្តល់បច្ចេកវិទ្យាទំនើបអ្វីខ្លះ?
Odoo ជាប្រព័ន្ធកម្មវិធី softwareសំរាប់គ្រប់គ្រងអាជីវកម្មមួយប្រភេទដែលរួមបញ្ចូល ការគ្រប់គ្រងគ្រប់ផ្នែកក្នុងស្ថាប័នមករួមគ្នាតែមួយ។
វាមានភាពបត់បែនដែលស្របនឹងតម្រូវការលោកអ្នកសំរាប់ស្ថាប័ន ឬក៏សំរាប់ប្រភេទទំហំអាជីវកម្មដែលលោកអ្នកចង់បានមានដូចជាប្រព័ន្ធសំរាប់:
-
ការលក់ទំនិញអនឡាញប្រភេទ e-Commerce និងការគ្រប់គ្រងហាង
-
ការគ្រប់គ្រងផ្នែកធនធានមនុស្សសំរាប់ស្ថាប័ន និងដំណើរការរើសបុគ្គលិក
-
ការគ្រប់គ្រងផ្នែកទីផ្សារ Marketing
-
ការគ្រប់គ្រងផ្នែកប្រតិបត្តិការទូទាត់ប្រាក់
-
ការគ្រប់គ្រងផ្នែកគណនេយ្យ
-
ការគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន CRM
-
ការគ្រប់គ្រងឃ្លាំង និងស្តុកទំនិញ
-
ការគ្រប់គ្រងដំណើរការរបស់គម្រោង
...រួមមានជាច្រើនផ្នែកទៀត
បច្ចេកវិទ្យានៃកម្មវិធី Odoo មានសារៈសំខាន់សំរាប់អ្នក ប្រសិនបើ...

អ្នកត្រូវការអោយប្រព័ន្ធការងារមានស្តង់ដារ មានប្រសិទ្ធិភាព និងរៀបចំបានប្រសើរជាងមុន


អ្នកត្រូវការដំណោះស្រាយបច្ចេកវិទ្យាដែលរៀបចំ
តម្រូវតាមចក្ខុវិស័យស្ថាប័នឬអាជីវកម្មអ្នក


អ្នកមានគម្រោងចង់បង្កើតអាជីវកម្មរបស់អ្នកអោយ
មានការរីកចម្រើនមួយកម្រិតទៀត
អត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី Odoo
កម្មវិធី Odoo ជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងចំណោមប្រព័ន្ធបច្ចេកវិទ្យា ERPs ល្បីៗដូចជា
SAP និង Microsoftប៉ុន្តែវាមានលក្ខណៈពិសេសត្រង់ភាពងាយស្រួលប្រើប្រាស់
និងមានការរចនាយបែបសំរាប់អ្នកប្រើប្រាស់
-
ងាយស្រួលប្រើ៖ មានផ្ទៃរូបរាងស្រលះមិនស្មុគស្មាញ អ្នកនឹងចេះប្រើប្រាស់កម្មវិធីនេះ
ភ្លាមៗ
-
កម្មវិធី Software រួមបញ្ចូលគ្នា៖ មានទម្រង់ ជាង1000+មុខងារដែលស័ក្តិសមជាមួយ
នឹងអាជីវកម្មជាច្រើនប្រភេទ
-
ងាយស្រួលតម្លើងបញ្ចូល និងច្នៃអោយត្រូវតាមតម្រូវការរបស់ស្ថាប័នលោកអ្នក
-
បច្ចេកវិទ្យាទំនើបទាន់សម័យ៖ បន្តបច្ចុប្បន្នភាពជានិច្ចដើម្បីភាពទំនើបឈានមុខគេ